នាថ្ងៃអង្គារ ១៤កើត
ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, លោក ឆេង អាង
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធ
Zoom ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(PFMM) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ
អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)
និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ
នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ។
សិក្ខាសាលានេះមានគោលបំណង
ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទៅដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ
និងដៃគូអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Online ប្រមាណ ៥០០ រូប៕